khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមពិធីក្រុងពាលីសែនព្រេនជូនដំណើរទូកប្រណាំង និងសំណេះសំណាលជាមួយគណ:គ្រប់គ្រងកីឡាករ-កីឡាការិនីទូកង ទូកមួង ទាំង៩ទូក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងលោកតាឈ្វាំង ស្ថិតនៅក្បែរសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ឌសភា និងជាសសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមពិធីក្រុងពាលីសែនព្រេនជូនដំណើរទូកប្រណាំង និងសំណេះសំណាលជាមួយគណ:គ្រប់គ្រងកីឡាករ-កីឡាការិនីទូកង ទូកមួង ទាំង៩ទូក ក្នុងស្រុកជល់គីរី ដែលរៀបចំឡើងដោយរដ្ឋបាលស្រុក ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជលគីរី ខេត្តកំពង់ឆ្នាំង មានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក កងកម្លាំងប្រដាប់អា វុធទាំងបី មន្ត្រីសាលាស្រុក លោក លោក/ស្រីមេឃុំ ទាំង៥ក្នុងស្រុក។ ក្នុងឧិកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនូនជូនដល់ ទូក ង ទូកមួង ទាំង៩ របស់ស្រុក ដែលត្រូវឡើងទៅចូលរួមព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ។ បណ្ដាទូកទាំង៩នោះ គឺមានទូកអ៊ំបុរសខ្នាតអន្តរជាតិ ចំនួន២ទូក ទូកចែវបុរស ចំនួន ៦ទូក និងទូកចែវនារី ចំនួន ១ទូក មានកីឡាករ-កីឡាការិនីសរុបចំនួន ៥៥៧នាក់ ស្រី ៦៣នាក់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail